ព្រះវិហារៈ ក្រៅពីការងារ បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់ផងដែរ ចំពោះការងារជួយសង្គ្រោះប្រជាពលរដ្ឋ ជាក់ស្តែងនៅវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដាក់បទបញ្ជាអោយ
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប ចំនួន១២នាក់ ដឹកនាំដោយលោកវរសេនីយ៌ឯក កឺ ឆេងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ០១គ្រួសារ ដែលជួបការលំបាក ឈ្មោះសាំង សេង និងប្រពន្ឋឈ្មោះម៉ៃ សូវឿន រស់នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ
បានចំនួន០៦ស្រែ ស្មើនិង ០២ហិចតា៕
(អត្ថបទៈ ឡុក ឡា)