ប៉ៃលិន៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ បានប្រជុំត្រួតពិនិត្យកម្លាំង និង ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងត្រៀមអន្តរាគមន៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ យឹម យ៉េន នាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោក នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។