You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការបង្ក្រាបបទល្មើសសត្វព្រៃ

កម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការបង្ក្រាបបទល្មើសសត្វព្រៃ

ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ១១:២៥នាទី លោក វរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានដឹកកម្លាំងសហការបង្ក្រាបបទល្មើសសត្វព្រៃចល័ត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ម៉ូតូ០១គ្រឿងដឹកជញ្ជូនបទល្មើសសត្វព្រៃខុសច្បាប់នៅចំណុចភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ជនសង្ស័យជាជនជាតិវៀតណាមមានឈ្មោះ ង្វៀង វាំងហ្វី ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិភឿកទៀង ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម បានដឹកបទល្មើសសត្វព្រៃមានសត្វពស់ចំរុះចំនួន៤០គីឡូក្រាម, ប្រវឹក០២ក្បាល, លលកបាយ ៣១ក្បាល។

បច្ចុប្បន្ន ជនសង្ស័យបានប្រគល់ទៅឱ្យប្រធានក្រុមបង្រ្កាបបទល្មើសសត្វព្រៃចល័ត ដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធី ។