អហ ស្វាយរៀង៖ នៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអាវុធហត្ថពួនស្ទាក់ចាប់ចោរលួចកាច់សោរកម៉ូតូបានចំនួន០១នាក់ឈ្មោះ ទុំ ព្រីង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំពពែទ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងចាប់យកម៉ូតូC125 ពណ៍ខ្មៅ សេរី២០១៤ គ្មានឯកសារសម្គាល់។ ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា ម៉ូតូC125 ពណ៍ខ្មៅ សេរី២០១៤ មិនមែនជារបស់ជនសង្ស័យទេ សង្ស័យគ្រាន់តែជួយយកមកលក់ឱ្យឈ្មោះ ផុន ហេង តែបុណ្ណោះ។ នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃដដែល កំលាំងជំនាញបានចុះទៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាំខ្លួនជនសង្ស័យឈ្មោះ ផុន ហេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែ មកបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តធ្វើការស្តាប់ចម្លើយ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួន។

កម្លាំងអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធអំពើលួចនិងទទួលផលចោរកម្ម
- Post author:Eng Hy
- Post published:September 7, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថ សហការបង្រ្កាបរថយន្តគេចពន្ធ

បញ្ជូនជនសង្ស័យ៥នាក់ពីបទប្រើអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទៅកាន់តុលាការ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធជាមួយករណីហិង្សាលើកុមារ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីលួច

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
