You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ទទួលជួបប្រតិភូនាយទាហានសម្រាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាម

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ទទួលជួបប្រតិភូនាយទាហានសម្រាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាម

បាត់ដំបង៖ រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ទទួលជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយប្រតិភូនាយទាហានសម្រាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាម ចំនួន១៥គ្រួសារ ដឹកនាំដោយ វរសេនីយ៍ឯក ចូវ ទៀងយ៊ុង អតីតអនុប្រធានសេនាធិការយោធាភូមិភាគទី៤ ដោយមានសមាជិកទាំងអស់សរុប ៣២នាក់ បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង។