ស្វាយរៀងៈ ដើម្បីអបអរសាទរ នូវជ័យជំនះ ដល់ទូក ព្រះខន័មានជយ័បារមីបូពាខ្នាតអន្តរជាតិ ដែលទទួលបានជ័យលាភីលេខ១ ក្នុងពិធីបុណ្យអុំទូក នៅខេត្តស្វាយរៀង នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចូលរួមលើកទឹកចិត្តដល់
ក្រុមកីឡាករដែលជាជ័យលាភីលេខ១ ដោយឧបត្ថម្ភនូវសម្ភារៈមួយចំនួនរួមមានៈ
០១. អង្ករ ចំនួន៣១បាវ
០២. មី ចំនួន៧កេះធំ ស្មើនឹង ៣១ កេះតូច
០៣. ស្រាឌីវ៉ាយ១៨ ចំនួន ៣១ដប និងថវិកាចំនួន៥០០០ដុល្លា (ប្រាំពាន់ដុល្លា) បន្ថែមលើប្រាក់រង្វាន់ដែលទទូលបានក្នុងចំណាត់ថ្នាក់លេខ១ ផែនទី១។