ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបិទវគ្គបំប៉ន ខ្សែរយៈបណ្តោយជំនាញប្រឆាំងគ្រឿងញៀន និង អង្គភាពនគរបាលយុត្តិធម៌ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីស្នងការរង នាយ នាយរងការិយាល័យ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និង នាយអាវុធហត្ថដែលមានការពាក់ពន្ធជំនាញ ប្រឆាំងគ្រឿងញៀន ចំណុះស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។