ត្បូងឃ្មុំ៖ ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ដោយបានការណែនាំពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញចុះត្រួតពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ននាៗ ដែលកំពុងសាងសង់ និង ជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយជាងសំណង់ និងកងអនុសេនាធំការពារ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ និង បានផ្តល់ថវិកាលើកទឹកចិត្តមួយចំនួនដល់ជាងសំណង់ និង កងកម្លាំងអនុសេនាធំការពារ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។