You are currently viewing វរសេនីយ៍ឯក កែវ ឌីណា ទទួលស្វាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រតិភូនាយទាហានសម្រាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាម

វរសេនីយ៍ឯក កែវ ឌីណា ទទួលស្វាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រតិភូនាយទាហានសម្រាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាម

ប៉ៃលិន៖ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក វរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីអាវុធហត្ថខេត្តទទួលស្វាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រតិភូនាយទាហានសម្រាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ចូវ ទៀងយ៊ុង អតីតអនុប្រធានសេនាធិការយោធាភូមិភាគទី៤ រួមជាមួយ និង សមាជិក អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយនាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន ។