កោះកុង៖ នៅវេលាម៉ោង២១:៣០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង បានធ្វើការស្ទាក់ឃាត់ចាប់រថយន្តល្មើសគេចពន្ធគយ ០១គ្រឿង ម៉ាក CAMRY (HYBRID) ពណ៌ប្រផេះឆ្នាំផលិត២០០៧ គ្មានស្លាកលេខ នៅពេលដែលម្ចាស់កំពុងបើកបរ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្រ្ត ភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តបទល្មើសខាងលើ ត្រូវបានរក្សាទុកនៅក្នុងសាខាគយ និង រដ្ឋាករខេត្តកោះកុង ដើម្បីអនុវត្តន៍តាមនីតីវិធី៕