You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តសារវ័នវិហារធំ

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តសារវ័នវិហារធំ

ក្រចេះ៖ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនសាមគ្គីដង្ហែទៅកាន់វត្តសារវ័នវិហារធំ ស្ថិតក្នុងភូមិវិហារ ឃុំវិហារធំ ស្រុកសំពង់សៀម ខេត្តកំពង់ចាម និងបាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមានរថយន្តម៉ាក់ហ៊ីយ៉ុនដាយលីប្រូ ពណ៌ស ១គ្រឿង គិតជាប្រាក់ ៩,០០០ដុល្លារសហរដ្ឋអាមេរិក ,បច្ច័យកសាង ចំនួន ៤០,០០០,០០០រៀល (សែសិបលាន) និងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួន ,ជូនយាយជីតាជី ចំនួន ៧០នាក់ ក្នុងម្នាក់ៗទទួលរួមមាន ក្រណាត់ស១ដុំ ,សារ៉ុង១ បច្ច័យ ១០,០០០រៀល ,លោកគ្រូអ្នកគ្រូ ចំនួន ១៤នាក់ ក្រម៉ា១ ,សារ៉ុង១ ,ថវិកា ៤០,០០០រៀល និងសិស្សានុសិស្ស ចំនួន ៣០០នាក់ ម្នាក់ៗទទួលបានកាសៀវភៅ២ ក្បាល ប៊ិច២ដើម ថវិកា ៥,០០០រៀល។