កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានដឹកនាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ផ្តើមបុណ្យកឋិនទានសាមគ្គី ដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាឣស់កាលត្រីមាស ក្នុងពុទ្ធសីមា នៅវត្តសាមគ្គីរាជវរារាម (ហៅវត្តថ្មី) ស្ថិតនៅសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង បាននាំនៅបច្ច័យសម្រាប់កសាងប្រគេនព្រះសង្សសរុប ៧០លានរៀល ។