ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ នេះ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបើកវគ្គបំប៉នខ្សែរយៈបណ្តោយជំនាញប្រឆាំងការជួញដូរមនុស្ស និងអង្គភាពនគរបាលយុត្តិធមី ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ទ្រឹស្ដី និង ការអនុវត្តជាពិសេសដើម្បីពង្រឹងសមត្ថភាពដល់ជំនាញ និង ប្រសិទ្ធិភាពក្នុងការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យ។
ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានសិក្ខាកាមចូលរៀនចំនួន៦៥នាក់ ក្នុងនោះនារី២៥នាក់ ជាមន្ត្រីនគរបាលយុត្តិធម៌ និង ភ្នាក់ងារនគរបាលយុត្តិធម៌ កងរាជអវុធហត្ថតាមបណ្តារាជធានី/ខេត្ត និង ស្នងការរង នាយការិយាល័យ ព្រមទាំងប្រធានអង្គភាពនគរបាលមន្ត្រីយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត ៕