អហ សៀមរាប៖ នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ និងនៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាក់ស្តែងចំនួន២លើក និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១/ឈ្មោះ សាន វណ្ណៈ ហៅឆាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ២/ឈ្មោះ ថុល ស៊ីធន ហៅ វីវ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិសេរី សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ៣/ឈ្មោះ គង់ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ចាប់យកវត្ថុតាងម៉្សៅក្រាមសថ្លាចំនួន០៣កញ្ចប់ ទម្ងន់៣.៥៨គ្រាម និងទូរស័ព្ទ០១គ្រឿង។
កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន
- Post author:Eng Hy
- Post published:September 7, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប