តាកែវៈ ដោយមានការតាំងចិត្តប្តេជ្ញា រឹតបន្តឹងលើកិច្ចការងារបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានឡើងនៅក្នុងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយលើក នៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់បានជនសង្ស័យចំនួន០២នាក់ ។
នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តតាកែវ បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឡុក សង ភេទប្រុស អាយុ៥៥ឆ្នាំ អ្នកកត់កន្ទយលេខ(ប្ដី)ភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
០២. ខាំ សុផាន់ណា ភេទស្រីអាយុ៣៧ឆ្នាំ អ្នកលក់នុំន័ង(ប្រពន្ធ) ភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ភ្នាក់ងារបានបន្តអោយដឹងថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកបានវត្ថុតាងបានមួយចំនួនរួមមាន ៖
០១. ម៉ាសុីនគិតលេខ ចំនួន០២គ្រឿង
០២. សៀវភៅកត់ កន្ទុយលេខ ចំនួន០៣ក្បាល
០៣. ក្រដាស់កត់កន្ទុយលេខមួយចំនួនធំ
០៤. ឡាំងជ្រុង ចំនួន០១
០៥. កាបូបស្ពាយ ចំនួន០២
០៦. ទូរស័ព្ទ ចំនួន០២គ្រឿង
០៧. ប៊ិច០៦ដើម និងហ្វឺត០៤ដើម
០៨. ប្រាក់ដុល្លាចំនួន១៧$, ប្រាក់បាតចំនួន២០B និងប្រាក់រៀលចំនួន១.៤០០.៤០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ។
(អត្ថបទៈ ម៉ាន់ ដាវីត)