You are currently viewing វរសេនីយ៍ឯក កែវ ឌីណា អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២

វរសេនីយ៍ឯក កែវ ឌីណា អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ ព្រមទាំងសិក្ខាកាម។