You are currently viewing ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី ប៉ែន ឆៃយ៉ា សមាជិកអាវុធហត្ថខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ឆ្អឹងប្រអប់ដៃ និងឆ្អឹងកងដៃស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ។

 

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលប្រមូលបានមកពីនាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកងក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០០០,០០០រៀល (ពីរលានរៀល), អង្ករ ០១ការុង, មី ០១កេស, ទឹកបរិសុទ្ធ និងភេសជ្ជៈចំនួន ០២កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕