ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវពត៌មានសន្តិសុខ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ បានដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ចុះសួរសុខទុក្ខ លោក វរសេនីយទោ អ៊ូច សុជា នាយរងការិយាល័យផែនការស្រាវជ្រាវ និងវិភាគ ដែលកំពុងសម្រាកព្យាបាលជំងឺ (លើសឈាម ដួលសន្លប់) នៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩) និងបាននាំយកថវិកាដែលបានពីការចូលរួមជួយឧបត្ថម្ភរបស់នាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ៧,២៨១,០០០ រៀល ស្មើនឹង ១,៧៦០ ដុល្លារ ដើម្បីសម្រួលដល់ការព្យាបាល និងប្រើប្រាស់ផ្សេងៗ។