កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារផែនការប្រតិបត្តិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំជួរទ័ព ត្រួតពិនិត្យកម្លាំង សម្ភារៈ បរិក្ខារ គ្រឿងបំពាក់ និង ផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្តិភាព រក្សាសណ្តាប់ធ្នាប់ ដោយមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។