សៀមរាប៖ រសៀលថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុមការងារបាននាំយកថវិការរបស់លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងបងប្អូនក្នុងអង្គភាពចំនួន ២លានរៀល ប្រគល់ជូនលោក វរសេនីយ៍ត្រី ប៊ុន សុក្រោន មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជីក្រែង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទសង់តេ។