សៀមរាប៖ រសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ និងជួបសំដែងការគួរសមជាមួយគណៈប្រតិភូវៀតណាម អញ្ជើញទស្សនៈកិច្ចបំប៉នសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ការទទួលបដិសណ្ឋារកិច្ចនេះដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងប្រតិភូវៀតណាមដឹកនាំដោយ លោក វរសេនីយ៍ឯក ចូវ ទៀនយ៊ុង អតីតអនុប្រធានសេនាធិការយោធភូមិភាគទី៤ និង ជាប្រធានប្រតិភូនាយទាហានសម្រាកបំប៉នសុខភាព នៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងប្រតិភូអមដំណើរ នៅសាលប្រជុំអាគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ។
បន្ទាប់ពីជួបសំណេះសំណាលប្រកបដោយភាពសប្បាយរីករាយបង្ហាញពីចំណងមិត្តភាពរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និង ប្រតិភូវៀតណាម ដែលបានអញ្ជើញមកទស្សនៈកិច្ច និងបានប្រគល់វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ថតរូបអនុស្សាវរីយ៍ ព្រមទាំងពិសារអាហារសាមគ្គីផងដែរ ៕