ត្បូងឃ្មុំ៖ ដោយមានការណែនាំពី លោក ឧត្តមសេនីយ៏ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឱ្យមន្ត្រីធ្វើការសំអាតក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងកងអនុសេនាធំការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (ប្រចាំការនៅទីបញ្ជាការខេត្ត) បានធ្វើពលកម្ម សំអាតអនាម័យទីធ្លាបរិវេណទីបញ្ជាការខេត្ត នឹងបានរៀបចំទីធ្លាលើករងដាំបន្លែបង្ការបន្ថែម៕