តាកែវ៖ វេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ទទួលដោយបានបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែងចំណុចកញ្ចុះលក់គ្រឿងក្លែម ស្ថិតនៅភូមិព្រៃ ខ្លាឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។