កំពត៖ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពត ប្រចាំឆមាសទី២ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរងចំណុះបញ្ជាការរដ្ឋាន។