ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារប្រលងប្រណាំងផែនទី១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំការងារប្រលងប្រណាំង ប្រចាំឆ្នាំ២០២២ ស្នើសុំប័ណ្ណសរសើរ លិខិតសរសើរ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនអង្គភាព-បុគ្គលដែលមានស្នាដៃល្អ ឆ្នើមប្រចាំឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង នាយរងការិយាល័យ និងភ្ជាប់តាមប្រព័ន្ធ video conference ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តដែលពាក់ព័ន្ធ។