ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការ និងជាអនុប្រធានប្រលងប្រណាំងផែនទី២ តំណាងលោក ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំការងារប្រលងប្រណាំង ឆ្នាំ២០២២ និងដាក់ទិសដៅបន្តឆ្នាំ២០២៣ ដើម្បីស្នើសុំប័ណ្ណសរសើរ លិខិតសរសើរ ពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនអង្គភាព-បុគ្គលដែលមានស្នាដៃល្អ ល្អឆ្នើមប្រចាំឆ្នាំ២០២២ ដោយមានការចូលពី លោកនាយការិយល័យ ប្រធានវរ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ។