You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញជាអធិបតីក្នុងពិធីប្រាក់បៀវត្សរ៍ និង ចំណាយផ្សេងៗប្រចាំខែតុលា ឆ្នាំ២០២២

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញជាអធិបតីក្នុងពិធីប្រាក់បៀវត្សរ៍ និង ចំណាយផ្សេងៗប្រចាំខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍ និង ចំណាយផ្សេងៗប្រចាំខែតុលា ឆ្នាំ២០២២ ដល់ជំនាញហិរញ្ញវត្ថុ តាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ,មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ និង បណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេសទាំងអស់ ។

មុនពេលបើកប្រាក់បៀវត្សរ៍ នាយ នាយរងអាវុធហត្ថជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត បានយកសំណាកធ្វើតេស្តរហ័ស (Rapide test) រកមេរោគកូវីដ-១៩ ផងដែរ ។