ភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំ ត្រួតពិនិត្យ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ នៅខេត្តសៀមរាប (ថ្ងៃ០១-០៥ ខែវិច្ឆិកា ឆ្នាំ២០២២)។ ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ព្រះរាជកម្មវិធី ១០០ ព្រះវស្សា និងកម្មវិធីសាទរស្នាព្រះហស្តនៃព្រះបិតាឯករាជ្យជាតិ(ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២-០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ព្រឹត្តិការណ៏ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២(The 3nd National GAMES 2022) នៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ ឆ្នាំ២០២២ (ថ្ងៃទី១៩-២៥ខែវិច្ឆិកា ឆ្នាំ២០២២)។ ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២) និងកិច្ចប្រជុំផ្សេងៗទៀត។ ចូលរួមក្នុងកិច្ចប្រជុំនេះ មានឧត្តមសេនីយ៍ នាយរងសេនាធិការ ឧត្តមសេនីយ៍ ស្នងការ ស្នងការរង វរសេនីយ៍ នាយ នាយរង ការិយាល័យ អន្តរាគមន៍ ពាក់ព័ន្ធ និងភ្ជាប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ខេត្ត តាមប្រព័ន្ធវីដេអូខុនហ្វឺរេន(Video Conference)។