ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវពត៌មានសន្តិសុខ បានដឹកនាំនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ចូលរួមគោរពវិញ្ញាណក្ខន្ធសព វរសេនីយទោ អ៊ូច សុជា នាយរងការិយាល័យផែនការស្រាវជ្រាវនិងវិភាគ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានកំពុងតម្កល់ធ្វើបុណ្យ នៅវត្តប្រជុំសាគរ ហៅវត្តថ្មី ស្ងិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងបាននាំយកបច្ច័យ ដែលបានចូលរួម ពីនាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ អង្គភាពសន្តិសុខ និងមិត្តភ័ក្រ្តធ្លាប់រួមអង្គភាពជាមួយ(អតីត អង្គភាព ១៤៧) ចំនួន ១០ ៧៩១ ០០០រៀល។