ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយឯក ឈុំ សាវឿន មេបញ្ជាការរង ជាតំណាងលោក ឧត្តមសេនីយន៍ រត្ន័ ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត នាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាបឋមចំនួន ៧,៦១០,០០០រៀល ប្រគល់ជូនគ្រូសារសព និង ចូលរួមគោរពវិញ្ញាណខ័ណ្ឌ ដង្ហែរសពលោក អនុសេនីយត្រី វ៉ាន់ ប៊ុនថាល់ ជំនួយការហិរញ្ញវត្ថុមូលដ្ឋានស្រុកតំបែរ ដែរពលីបន្ទាប់ពីមកពីបំពេញតួនាទីរបស់ខ្លួន។
សូមបញ្ជាក់៖ នៅវេលាម៉ោង១៨:៤០ ថ្ងៃទី២៥-១០-២០២២ នៅស្នាក់ការ៧៣៨ ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ លោកអនុសេនីយ៍ត្រី វ៉ាន់ ប៊ុនថាល់ ជំនួយការហិរញ្ញវត្ថុ ស្រុកតំបែរ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ក្រោយពីត្រឡប់មកពីល្បាតនៅក្នុងភូមិសាស្រ្ដ មកដល់ឣង្គភាពវិញ ក៏បានដោះសំលៀកបំពាក់ ដើរទៅងូតទឹកពាងនៅក្បែមាត់ស្រះខាងក្រោយអង្គភាព ក៏ខ្យល់គរដួលភ្លាមៗនោះកម្លាំងអាវុធហត្ថបានបញ្ជូនគាត់ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ស្រុកឆ្លូង ខេត្តក្រចេះ ពេលទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានបា្រប់ថា គាត់បានស្លាប់ទៅហើយ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។