ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្តខេត្តស្វាយរៀង អញ្ជើញប្រជុំត្រួតពិនិត្យកម្លាំង និង ក្បួនចេញការពារតាមដងផ្លូវ ដើម្បីត្រៀមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ពិធីប្រណាំងទូកខេត្តស្វាយរៀង នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕