You are currently viewing ឯឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យទីតាំងចាក់ស្តែត នៅបូជនីយដ្ឋានយុទ្ធជនកម្ពុជា

ឯឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យទីតាំងចាក់ស្តែត នៅបូជនីយដ្ឋានយុទ្ធជនកម្ពុជា

ប្រទេសវៀតណាម៖ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យទីតាំងជាក់ស្តែង នៅបូជនីយដ្ឋានយុទ្ធជនកម្ពុជា នៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ពីប្រទេសវៀណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។