តាកែវ៖ នៅវេលាម៉ោង ១៨ និង ១០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមូលដ្ឋានអាវុធហត្ថស្រុកសំរោង ខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងដោយបានទទួលបទបញ្ជាពីលោកលោក ឧត្តមសេនីយ៍ សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង
បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនជាក់ស្ដែង នៅភូមិកណ្ដាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បន្តបន្ទាប់ចំនួន ០២នាក់ និង ចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តតាកែវ បានកសាងសំណុំរឿងតាមនីតិវិធី។