កោះកុង៖ នៅវេលាម៉ោង១៦:១០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និង រដ្ឋាករខេត្តកោះកុង ធ្វើការស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយចំនួន០១គ្រឿង ម៉ាក TOYOTA CAMRY(HYBRID) ពណ៌ទឹកមាស ឆ្នាំផលិត២០០៧ គ្មានស្លាកលេខ នៅពេលម្ចាស់កំពុងចរាចរណ៍នៅតាមដងផ្លូវ ត្រង់ចំណុចគល់ស្ពានព្រែកកោះប៉ោត្រើយខាងលិចក្នុងទឹកដីភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តបទល្មើសខាងលើ ត្រូវបានកម្លាំងគយ នាំមកថែរក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករខេត្ត កោះកុង ដើម្បីអនុវត្តន៍នីតិវិធី៕