តាកែវ៖ នៅវេលាម៉ោង ១១ និង ៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តនិងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានទទួលបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជា្ញរង កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន នៅចំណុច ភូមិមើមក្រចិន ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។