ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ អគារសេនាធិការ ជាន់ទី៦ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទប្រទេស មានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារកិច្ច រយៈពេលកន្លងមក និង ការគ្រប់គ្រង ប្រើប្រាស់កម្លាំង ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានសមាសភាពចូលរួមពី ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ ប្រធានផ្នែក អង្គភាពសន្តិសុខ និង នាយ នាយរង ចំណុះស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។