ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនប្រតិបត្តិការ និងហ្វឹកហ្វឺន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នស្តាប់ចម្លើយអនីតិជនអាយុក្រោម១៥ឆ្នាំរងគ្រោះក្នុងអំពើហឹង្សា និង រងគ្រោះក្នុងអំពើរំលោភបំពានផ្លូវភេទ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ វ៉ាំងសង់ ម៉ារេស្កូ (Vincent MARESCAUX) ប្រធានកម្រោងសហប្រតិបត្តិការបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយកស្តីទីវិទ្យាស្ថាន នាយករងភ្នំជុំរីករាយ នាយ នាយរងការិយាល័យ និងសិក្ខាកាមជាច្រើននាក់ផងដែរ។