You are currently viewing កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបបទល្មើសព្រៃឈើ

ត្បូងឃ្មុំៈ ក្រោមការចង្អុលបង្ហាញ និង អនុវត្តន៍តួនាទីភារកិច្ចអោយបានម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ៣:១២ នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋាន អហ ស្រុកមេមត់ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បានឃាត់រថយន្តសាំយ៉ុង ពណ៌ទឹកប្រាក់១គ្រឿង គ្មានស្លាកលេខ ដឹកឈើក្ដារចម្រុះ ចំនួន១៣៥ សន្លឹក(មិនទាន់វាស់វែង) គ្មានច្បាប់អនុញ្ញាត អ្នកបើកបរគេចខ្លួនបាត់ នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នរថយន្ត និង វត្ថុតាងត្រូវកម្លាំងជំនាញធ្វើការប្រគល់ ជូនរដ្ឋបាលព្រៃឈើស្រុកមេមត់ ដើម្បីចាត់ការតាមផ្លូវច្បាប់។