កំពង់ចាម៖ នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ សែម ហាក់ នាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយទាហានក្រោមឱវាទចុះសួរសុខទុក្ខលោក វរសេនីយ៍ត្រី យឹម អូន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម ដែលជំងឺស្ទះសសៃឈាមបេះដូង បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នាពេលកន្លងមកបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។ ក្នុងឱកាសនោះដែរ លោក នាយសេនាធិការ បាននាំយកថវិកានាយ នាយរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៤,២១០,០០០រៀល ឧបត្ថម្ភដល់លោកវរសេនីយ៍ត្រី យឹម អូន ស្ថិតគេហដ្ឋាននៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។