ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំប្រជុំដាក់ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមគោលដៅនីមួយៗ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋ ចំនួន ៦១១២ គ្រួសារ នៅក្នុងខេត្តព្រៃវែង ។