កោះកុង៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំលេខាធិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំបូកសរុបការងារ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក មាស សាលាស់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានសមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងនាយការិយាល័យចំណុះមេបញ្ជាការ ។