ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឈនភាពការងារ កងរាជអាវុធហត្ថប្រចាំខែតុលា និង ទិសដៅការងារខែ វិច្ឆិកាឆ្នាំ២០២២ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និង នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។