រតនគិរី៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ចាន់ សារិន មេបញ្ជាការស្តីទី តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទចុះជួបសំណេះសំណាល និង នាំយកថាវិកាចំនួន ១,៤៥៥,០០០ រៀល ដែលបានមកពីការចូលរួមនាយ នាយរង និង ពលអាវុធហត្ថខេត្តរតនគិរី ជូនក្រុមគ្រួសារលោក វរសេនីយ៍ត្រី ង៉ោ អេងលី នាយការិយាល័យប្រតិបត្តិការបច្ចេកវិទ្យា កងរាជអាវុធហត្ថខេត្ត ដែលម្តាយរបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០២២ ។