ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ទី៣១ ខែតុលា ឆ្នាំ២០២២ លោក ឧត្តសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និង ជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២២ រយៈពេល ៣០ ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ ការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក សិក្ខាកាមផងដែរ។