កណ្តាល៖ រសៀលថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំជួរមេបញ្ជាការ នាយសេនាធិការ ប្រធានមន្ទីរ និង នាយការិយាល័យ ដើម្បីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែតុលា និងលើកទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការ ការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។