ត្បូងឃ្មុំ៖ ព្រឹកថ្ងៃពុធ ទី០២ ខែវិឆ្ឆិកា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វរសេនីយ៍ឯក យ៉ែម សំអូន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត នាំយកថវិកាមូលនិធិគ្រួរសារ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រគល់ជូនគ្រួសារសពប្អូនប្រុល លោក វរសេនីយ៍ទោ សុខ សារ៉ាត់ នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សរុបបច្ច័យចំនួន ២,២៤០,០០០ រៀល និង ១០០ដុល្លា ដែលជាការផ្តួចផ្តើមចូលបច្ច័យពី លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ។