ត្បូងឃ្មុំ៖ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំរៀបចំក្រុមការងារចុះត្រួតពិនិត្យសម្ភារបច្ចេកទេស និងភស្តុភា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធានមន្ទីរ និង នាយករិយាល័យដែលពាក់ព័ន្ធ ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់លោកវរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការរង ទទួលជំនាញសម្ភារបច្ចេកទេស ផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន និង លោក វរសេនីយ៍ឯក ពៅ គឹមហាន មេបញ្ជាការរង ទទួលជំនាញភស្តុភារ បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តរួមមានប្រធានមន្ទីរ នាយ នាយរងការិយាល័យ ដែលពាក់ព័ន្ធ ចុះត្រួតពិនិត្យចំនួនទ័ព និង យោធបរិក្ខានៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៧ និងស្នាក់ការសន្តិសុខទាំង៤ ។