ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីស្នើសុំប័ណ្ណសរើស លិខិតសរសើរ ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ និងសាលាទាំងពីរផងដែរ។