You are currently viewing ឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធជាមួយករណី កាប់រំលំដើមឈើដោយកម្រ

ឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធជាមួយករណី កាប់រំលំដើមឈើដោយកម្រ

សៀមរាបៈ នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោក ឧត្តមសេនីយ៌ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណី កាប់រំលំដើមឈើដោយកម្រ។

នេះបើយោងទៅតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួននេះ គឺធ្វើឡើងដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដែលបានចោទប្រកាន់ជនសង្ស័យទាំង០២នាក់ខាងលើ ពីករណី កាប់រំលំដើមឈើដោយកម្រ ស្ថិតនៅចំណុចបរិវេណអង្គរ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមក។

លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ចេវ ផល ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរ ប្រធានការិយាល័យការពារបរិស្ថាន ទីលំនៅបច្ចុប្បន្ននៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
០២. ឈរ ថាណាត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ អគ្គនាយករងអាជ្ញាធរអប្សារា ទីលំនៅបច្ចប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ចូនជនសង្ស័យទាំងពីរ ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9e%b9%e1%9f%a1

%e1%9e%b9%e1%9f%a2

%e1%9e%b9%e1%9f%a3