You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យ មធ្យោបាយ យុទ្ធោបករណ៍ និងពិនិត្យសំណង់អគារទីចាត់ការ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យ មធ្យោបាយ យុទ្ធោបករណ៍ និងពិនិត្យសំណង់អគារទីចាត់ការ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមធ្យោបាយ យុទ្ធោបករណ៍សម្រាប់ការពារសន្តិសុខ សុវត្ថិភាព និង សង្គ្រោះបន្ទាន់ កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា ជាប្រធានប្តូរវេន។ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានជំរុញដល់ជំនាញនីមួយៗ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវលើជំនាញរបស់ខ្លួនតាមតួនាទី ភារកិច្ចដែលបានចាត់តាំង។